ភាពយន្តបែបកំប្លែង «The Peanuts Movie» ច្បាស់ជាត្រូវចិត្ត...

ភាពយន្តបែបកំប្លែង «The Peanuts Movie» ច្បាស់ជាត្រូវចិត្ត អ្នកទស្សនា ជាពិសេសអ្នកដែល ចូលចិត្តមើល តុក្កតា (មានវីដេអូ)


ភ្នំពេញ៖ កាលពីល្ងា​ចម្សិលមិញនេះ មានការដាក់បញ្ចាំង រឿងភាពយន្តបែបគំនូរជីវចល ប្រកបដោយភាពកំប្លុកកំប្លែង “The Peanuts Movie” នៅឯរោងភាពយន្ត Legend Cinema ក្នុងបរិវេណ TK Avenue ដោយបានអញ្ជើញមនុស្ស ជាច្រើនចួលរួមទស្សនា ហើយក្នុងនោះក៏មាន ក្រុមការងាររបស់ ខ្មែរឡូត ផងដែរ។
ភាពយន្តរឿង “The Peanuts Movie” នេះគឺជាប្រភេទ រឿងបែបគំនូរជីវចល ដែលមានលាយឡំ នូវឈុតឆាកបែប កំប្លុកកំប្លែងជាច្រើន ហើយជាពិសេសនោះ សម្រាប់អ្នកដែលចូលចិត្ត មើលរឿងតុក្កតា គឺអាចនឹងត្រូវចិត្ត ជាមួយនឹងភាពយន្តមួយនេះ តែម្តង។
រឿង “The Peanuts Movie” ត្រូវបានដឹកនាំ សម្តែងដោយលោក Steve Martino ដែលក្នុងនោះគឺចង់ និយាយអំពី រឿងរ៉ាវរបស់ក្មេងប្រុសម្នាក់ ឈ្មោះថា Charlie Brown ដែលរូបគេ ធ្វើរឿងជាច្រើនដែលប្លែកៗ និងមានការជួយ ជ្រោមជ្រែងពីមិត្តភក្តិជិតស្និទ្ធ របស់គេនោះគឺឆ្កែ Snoopy ទៀតនោះ ទើបធ្វើឲ្យសកម្មភាព ទាំងនេះក្លាយទៅជា រឿងដ៏គួរឲ្យអស់សំណើច សើចមិនចេះចប់ទៅវិញ។
តោះចង់ដឹងថា តើរឿងបែបតុក្កតាមួយនេះ ល្អមើលយ៉ាងណា សូមកុំភ្លេចមកទស្សនារឿង “The Peanuts Movie” ដែលនឹងត្រៀមចាក់បញ្ចាំង នៅថ្ងៃទី៦ ខែវិច្ឆិកា ខាងមុនេះហើយ៕

Previous
Next Post »