វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យា Samsung Tech Institute...

វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យា Samsung Tech Institute លើកទី២ បញ្ចប់ដោយជោគជ័យ

និស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសនៃកម្ពុជាចំនួន 62 នាក់បានប្រលងបញ្ចប់វគ្គ បណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកផលិតផល អេឡិចត្រូនិចរបស់ Samsung Tech Institute   កាល ពីថ្ងៃទី២៨ ខែតុលា កន្លងទៅនេះ។  
លោកសាស្រ្តាចារ្យ គឹម វណ្ណី អ្នកសម្របសម្រួលក្នុងវគ្គបណ្តុះបណ្តាលនេះបានមាន ប្រសាសន៍ឲ្យដឹងថា៖ «និស្សិតឆ្នើមចំនួន 7នាក់នឹងត្រូវបានជ្រើសរើស តាមរយៈការប្រលង មួយនេះ ដើម្បីចុះកម្មសិក្សា នៅមជ្ឈមណ្ឌលផ្នែកសេវាកម្មរបស់ ក្រុមហ៊ុនសាមសុងដែល ពួកគាត់ទាំងអស់អាច មានឱកាសក្លាយ ជាបុគ្គលិកពេញសិទ្ធិនៅការិយាល័យ អេឡិចត្រូនិច របស់សាមសុង។»




វគ្គបណ្តុះបណ្តាលផ្នែកផលិតផលអេឡិចត្រូនិចលើកទី2នេះ មានរយៈពេល4ខែ ដែល ចាប់ផ្តើម តាំងពីថ្ងៃទី24 ខែមិថុនា ហើយត្រូវបាន បញ្ចប់នៅថ្ងៃទី24 ខែតុលា ឆ្នាំ2015 នេះ។ និស្សិត ដែលចូលរួមទាំងអស់ បានទទួលការបណ្តុះបណ្តាលទៅ លើការតំឡើង ការជួស ជុល និងដំណេាះស្រាយបញ្ហាផ្សេងៗ ទៅលើផលិតផលបច្ចេកវិទ្យាមានដូចជា ទូរទស្សន៍ ម៉ាសុីនត្រជាក់ ទូរទឹកកក ម៉ាសុីនបោកគក់ និងទូរស័ព្ទដៃជាដើម។
ក្រុមហ៊ុនសាមសុងបានសហការឧបត្ថម្ភវិទ្យាស្ថានជាតិពហុបច្ចេកទេសនៃកម្ពុជា ដើម្បីរៀបចំ ឲ្យមាន Samsung Tech Institute នេះតាំងពី ឆ្នាំ២០១៤មក ក្នុងគោលបំណង ជួយបង្កើន សមត្ថភាព ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាឲ្យ មានភាពរីកចំរើនមួយកំរិត ទៀតតាម រយៈការសិក្សាទ្រឹស្តី និងអនុវត្តន៍ជាមួយ នឹងគ្រឿងបរិក្ខារទំនើបរបស់សាមសុង ដែលកំពុង មានការពេញនិយម ប្រើប្រាស់នៅទូទាំងប្រទេស ដែលជាកត្តា មួយជួយឲ្យនិស្សិតអាច ងាយស្រួលក្នុង ស្វែងរកការងារជាងមុន។ 
លោក ទុម បូរិទ្ធ ដែលបានចូលរួមវគ្គបណ្តុះបណ្តាលកាលពីឆ្នាំ 2014 បានឲ្យដឹងថា៖ «ការចុះកម្មសិក្សានៅ Samsung Service Center អាចធ្វើឲ្យខ្ញុំបាន យល់ដឹង ពីផលិតផលអេឡិចត្រូនិចដែលទើប នឹងចេញថ្មីៗ​របស់សាមស៊ុង ក៏ដូចជាបានរៀនសូត្រ ជាមួយអ្នកជំនាញជាច្រើននាក់នៅទីនេះ ហើយជាពិសេស ពេលនេះខ្ញុំមានឱកាសក្លាយ បុគ្គលិកនៅក្រុមហ៊ុនសាមសុង ដែលជាក្រុមហ៊ុន ដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។ »
វគ្គបណ្តុះបណ្តាលផ្នែកផលិតផលអេឡិចត្រូនិចលើកទី3 នឹងចាប់ផ្តើមនៅខែវិច្ឆិការ ឆ្នាំ2015 ខាងមុខនេះ នៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសនៃកម្ពុជា ក្រោមការឧបត្ថម្ភរបស់ ក្រុមហ៊ុនសាមសុងដដែល។ និស្សិតជា ច្រើននាក់នឹងត្រូវបានជ្រើសរើសឲ្យ ចូលរួម ក្នុងវគ្គបណ្តុះ បណ្តាលមួយនេះ ៕

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាព​ ថ្មីៗ​ជូន​មនុស្ស​ គ្រប់រូប គ្រប់​ទី កន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ ប្តូរ​ឲ្យ​កាន់តែ ប្រសើរឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ ដោយ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ  LED​។ យើង​មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ អាមេរិក​។​
​ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ​ www.samsung.com​ និង global.samsungtomorrow.com









Previous
Next Post »