កម្ចាត់សារធាតុពុល ចេញពីខ្លួនអ្នក ដោយគ្រាន់តែទទួលទាន...

កម្ចាត់សារធាតុពុល ចេញពីខ្លួនអ្នក ដោយគ្រាន់តែទទួលទាន ភេសជ្ជៈងាយៗ និងសាមញ្ញនេះប៉ុណ្ណោះ!

សញ្ញាទូទៅដែលបង្ហាញថា ខ្លួនរបស់អ្នកពោរពេញទៅដោយសារធាតុពុល ដែលត្រូវកម្ចាត់ចោលនោះគឺ ជម្ងឺផ្តាសាយ ល្ហិតល្ហៃអស់កម្លាំង ឬការបង្ករោគផ្សេងៗទៀតជាដើម។ មិនតែប៉ុណ្ណោះ ខ្លួនប្រាណរបស់អ្នក អាចនឹងទទួលរងការវាយប្រហារដោយពពួកបាក់តេរី និងពពួកអតិសុខុមប្រាណបានថែមទៀតផង។ ជាសំណាងល្អ ពេលនេះមានមធ្យោបាយធម្មជាតិ ដើម្បីកម្ចាត់ជាតិពុលទាំងនោះចេញ និងអាចស្តារសុខភាព របស់អ្នកបានយ៉ាល្អឡើងវិញផងដែរ។
ខាងក្រោមនេះ គឺជារូបមន្តធម្មជាតិ ដែលមិនត្រឹមតែអាចកម្ចាត់សារធាតុពុល ចេញពីរាងកាយបានប៉ុណ្ណោះទេ ថែមទាំងអាចជួយជំរុញដល់ការរំលាយអាហារ ឲ្យមានសុខភាពល្អ និងបង្កើនថាមពលថែមទៀតផង។
គ្រឿងផ្សំមានដូចជា៖
  • ខ្ញីស្រស់ៗ ១ដុំ (យកប្រហែល ៣ស្លាបព្រាកាហ្វេ)
  • ក្រូចឆ្មា ១ផ្លែ
  • ផ្លែប៉ោម ៤ផ្លែ
  • ទឹក ១កែវ
វិធីធ្វើ៖ ចិតសំបកក្រូចឆ្មាចេញឲ្យស្អាត រួចហើយយកគ្រឿងផ្សំទាំងអស់ ក្រឡុកចូលគ្នា។ ការដែលល្អបំផុតនោះគឺ ត្រូវផឹកវាមុនញ៉ាំអាហារពេលព្រឹក ពេលដែលក្រពះទទេរ។ អ្នកនឹងមានអារម្មណ៍ថា សារធាតុពុលក្នុងខ្លួនបានបញ្ចេញមក ហើយមានអារម្មណ៍ស្រួលខ្លួនជាងមុន៕

Previous
Next Post »